(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

ពេទ្យធ្មេញ 24-80

មន្ទីរ​​​​​​ព្យាបាល​​​​​​ធ្មេញ​​​​​​ 24-80​​​ ជា​​​​​​មន្ទីរ​​​ព្យាបាល​​​ទំនើប​​​ ដែល​​​ផ្តល់​​​ជូន​​​លោក​​​អ្នក​​​នូវ​​​សេវា​​​កម្ម​​​ទន្ត​​​សាស្រ្ត​​​គ្រប់​​​ប្រភេទ​​​ប្រកប​​​ដោយ​​​គុណភាព​​​ខ្ពស់​​​ អនាម័យ​​​ត្រឹមត្រូវ​​​ និង​​​តំលៃ​​​សមរម្យ​​​។​​​ មន្ទីរ​​​ព្យាបាល​​​​ធ្មេញ​​​យើង​​​ខ្ញុំ​​​មាន​​​គោល​​​ដៅ​​​ចំបង​​​ដើម្បី​​​ផ្តល់​​​អោយ​​​អតិថិជន​​​​នូវ​​​សេវាកម្ម​​​ថែទាំ​​​សុខភាព​​​មាត់ធ្មេញ​​​តាមជំនាញ ​​​និង​​​វិជ្ជាជីវៈ​​​ពិតប្រាកដ​​​ ជាមួយ​​​នឹងឧបករណ៍​​​ គ្រឿងបរិក្ខារ​​​ និង​​​បច្ចេកវិទ្យា​​​ចុងក្រោយ​​​បំផុត។

ទស្សនវិស័្សយ

មន្ទីរ​​​ព្យាបាល​​​ធ្មេញ ​​​24-80 ​​​មាន​​​ទស្សនៈវិស័យ​​​ចង់​​​អោយ​​​អតិថិជន​​​ទាំងអស់​​​ទទួលបាន​​​សេវាព្យា​​​បាល​​​មាត់ធ្មេញ​​​ដែល​​​ល្អបំផុត​​​ជាមួយ​​​នឹង​​​តំលៃ​​​សមរម្យ​​​។ យើង​​​ជឿជាក់ថា​​​សុខភាព​​​មាត់ធ្មេញ​​​ល្អជាកត្តា​​​សំខាន់​​​ជួយ​​​អោយសុខភាព​​​ទូទៅក៏​​​ដូចជា​​​គុណភាព​​​ជីវិត​​​របស់​​​មនុស្សគ្រប់គ្នា​​​បាន​​​ល្អប្រពៃផងដែរ​​​។ ដូចនេះ​​​យើង​​​ខិតខំ​​​ដើម្បី​​​ផ្តល់អោយ​​​អតិថិជន​​​នូវអ្វី​​​ដែល​​​ល្អបំផុត​​​។

ទីតាំងរបស់យើងខ្ញុំ‏