(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

ការជ្រើសរើសប្រភេទពត់តម្រង់ធ្មេញ

តើអ្នកយល់ថាការពត់តម្រង់ធ្មេញគឺសម្រាប់តែកុមារ ឬយុវវ័យមែនទេ? ការយល់ឃើញបែបនេះគឺមិនត្រឹមត្រូវនោះទេ។ នាពេលបច្ចុប្បន្ននេះ មនុស្សវ័យជំទង់ក៏កំពុងតែស្វែងរកការពត់តម្រង់ធ្មេញដោយសារហេតុផលផ្សេងៗគ្នា។

មនុស្សមួយចំនួនចង់ធ្វើការកែប្រែស្នាមញញឹម ឬការទំពាររបស់គាត់។ ចំនែកឯមនុស្សមួយចំនួនទៀតចង់មានសុខភាពកាន់តែល្អ ឬបង្កើនទំនុកចិត្តខ្លួនឯង។ ជារៀងរាល់ថ្ងៃ មនុស្សវ័យជំទង់ និងតារាល្បីៗមួយចំនួន ក៏កំពុងតែទទួលការពត់តម្រង់ធ្មេញផងដែរ។ ជាក់ស្តែងលោក ថមគ្រូស ដែលមានវ័យ ៤០ឆ្នាំ និងជាតារាហូលីវូតដ៏ល្បីល្បាញម្នាក់ក៏បានទទួលការពត់តម្រង់ធ្មេញដើម្បីធ្វើការកែប្រែស្នាមញញឹមរបស់គាត់។ គាត់អាចធ្វើបាន ចុះអ្នកវិញ?

១, ប្រភេទលោហៈ (Metal brackets)

Metal brackets គឺមានការពេញនិយមខ្លាំងដោយសារវាមានតម្លៃសមរម្យ មានប្រសិទ្ធភាពខ្ពស់ក្នុងការពត់តម្រង់ធ្មេញ មិនងាយសឹក មិនផុយស្រួយ នៅពេលប៉ះទង្គិចវត្ថុរឹង។


២, ប្រភេទសេរ៉ាមិក (Ceramic brackets)

ទោះយ៉ាងណាក្តី អ្នកក៏នៅមានជម្រើសផ្សេងទៀតសម្រាប់បិទបាំងនូវសារជាតិដែកទាំងនោះ គឺការបិទ brackets ប្រភេទពណ៌ដូចធ្មេញ ឬប្រភេទសេរ៉ាមិក ដែលស្ទើរតែមើលមិនដឹងថាអ្នកកំពុងពត់តម្រង់ធ្មេញ ប៉ុន្តែវាមានតម្លៃខ្ពស់ជាងប្រភេទលោហៈ ហើយងាយបែកនៅពេលប៉ះចំណីអាហាររឹង និងងាយកាន់ពណ៌។ អ្នកនឹងត្រូវចំណាយពេលយូរជាងបន្តិចជាមួយឧបករណ៏ពត់តម្រង់ធ្មេញប្រភេទសេរ៉ាមិកនេះ ដោយសារតែការប្តូរលួសញឹកញាប់។

មនុស្សវ័យជំទង់គួរធ្វើការពត់តម្រង់ធ្មេញ ព្រោះរាល់ស្នាមញញឹមរបស់អ្នក គឺមានសារៈសំខាន់


ស្នាមញញឹមរបស់អ្នក គឺជាចំណាប់អារម្មណ៍មុនគេ ចំពោះមនុស្សទាំងឡាយ។
នៅពេលអ្នកញញឹម អ្នកអាចទទួលនូវការស្រលាញ់រាប់អានពីមនុស្សជុំវិញខ្លួន។
ផ្ទុយទៅវិញ បើសិនជាអ្នកមានភាពខ្មាសអៀនក្នុងការបញ្ចេញស្នាមញញឹម អ្នកនឹងមិនទទួលបាននូវលទ្ធផលដូចគ្នានោះទេ។

មនុស្សវ័យជំទង់គួរពិចារណាធ្វើការពត់តម្រង់ធ្មេញ បើសិនជាគាត់មានបញ្ហាធ្មេញដុះមិនត្រង់ជួរ

ធ្មេញជាសរីរាង្គដែលនៅជាមួយលោកអ្នកពេញមួយជីវិត ដូច្នេះការពត់តម្រង់ធ្មេញ ដើម្បីអោយធ្មេញរបស់លោកអ្នកត្រង់ជួរ និងមានសុខភាពល្អ គឺជាការវិនិយោគដ៏ត្រឹមត្រូវ។ មនុស្សវ័យជំទង់គួរធ្វើការពត់តម្រង់ធ្មេញ ព្រោះធ្មេញអាចរំកិលខុសជួរចំពោះមនុស្សគ្រប់វ័យ ទោះបីជាគាត់មានសុខភាពល្អក៏ដោយ។ ធ្មេញអាចរំកិលខុសជួរបានចំពោះមនុស្សគ្រប់វ័យ វាអាចបណ្តាលមកពីការប៉ះទង្គិច លក្ខខណ្ឌសុខភាព ឬក៏ការដុះលូតលាស់ពីធម្មជាតិ។ អ្នកខ្លះមានធ្មេញត្រង់ពីកំណើត ប៉ុន្តែដល់វ័យជំទង់ធ្មេញរបស់គាត់មានបញ្ហាដុសមិនត្រង់ជួរ និងញញឹមមិនស្អាតជាដើម។

ដំណាក់កាលនៃការពត់តម្រង់ធ្មេញ

នេះគឺជាលទ្ធផលនៃការពត់តម្រង់ធ្មេញដោយប្រើប្រភេទលោហៈរយៈពេល ២ឆ្នាំកន្លះ

បទពិសោធន៍របស់អតិថិជន

ខ្ញុំចង់បានស្នាមញញឹមស្រស់ស្អាត នេះជាសម្តីរបស់កញ្ញា ទេព ផរនីកាដែលមានអាយុ ២៣ឆ្នាំ ហើយជាសិស្សផ្នែកគណនេយ្យ មកពីខេត្ត បាត់ដំបង។ នេះគឺជាមូលហេតុចំបងដែលគ្រូពេទ្យធ្មេញបានប្រាប់ខ្ញុំថា ចន្លោះប្រហោងនៃធ្មេញបណ្តាលអោយមានក្លិនមាត់មិនល្អ ដូច្នេះការពត់តម្រង់អោយធ្មេញនៅជិតគ្នា ធ្វើអោយខ្ញុំមានស្នាញញញឹមស្រស់ស្អាត និងមានសុខភាពមាត់ធ្មេញល្អព្រមទាំងក្លិនមាត់ល្អ។

ទីតាំងរបស់យើងខ្ញុំ‏