(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

ការពត់តម្រង់ធ្មេញ

តើអតិថិជនបែបណាខ្លះដែលត្រូវការពត់តម្រង់ធ្មេញ?

អតិថិជនដែលអញ្ជើញមកពិនិត្យធ្មេញនៅពេទ្យធ្មេញ 24-80 មានករណីផ្សេងៗគ្នា អតិថិជនខ្លះត្រូវបានណែនាំឲ្យពត់តម្រង់ធ្មេញដោយសារធ្មេញរបស់គាត់ដុះមកមិនស្មើរជួរ និងធ្មេញជំពើសដែលពិបាកក្នុងការទំពារអាហារ។

ជាទូទៅអ្នកអាចចាប់ផ្តើមនាំយកកូនរបស់អ្នកមកពិនិត្យធ្មេញតាំងពីអំឡុងពេលធ្មេញផ្លាស់ប្តូរ។ បច្ចុប្បន្ននេះការពត់តម្រង់ធ្មេញក្លាយជាការពេញនិយមសម្រាប់មនុស្សវ័យចំណាស់ផងដែរ។

ឧបករណ៍ប្រភេទណាដែលអតិថិជនចូលចិត្តដាក់?

អតិថិជនភាគច្រើនចូលចិត្តដាក់ឧបករណ៍ពត់តម្រង់ធ្មេញដាក់ជាតិដែក (Metal Braces) ព្រោះវាមានតម្លៃសមរម្យ ហើយពួកគេចូលចិត្តរូបរាង និងពណ៌របស់វា។ លួស និងដង្កៀបមានតួនាទីធ្វើអោយធ្មេញមានចលនា ចំណែកកៅស៊ូ(មានពណ៌ចំរុះ) មានតួនាទីក្នុងការពត់តម្រង់ធ្មេញ។

ពួកយើងក៏មានឧបករណ៍ពត់តម្រង់ធ្មេញដាក់ជាតិសេរ៉ាមិចសុទ្ធ ឬពណ៌សដូចពណ៌ធ្មេញ(Ceramic Braces) ការពត់តម្រង់ធ្មេញពីខាងក្នុង(Lingual Braces) និងបច្ចេកវិទ្យាពត់តម្រង់ធ្មេញថ្មីដែលមានប្រសិទ្ធភាពខ្ពស់ និងមិនអាចមើលដឹង(Clear Aligner) ដែលបាននឹងកំពុងពេញនិយមសម្រាប់អ្នកដែលមិនចង់ឲ្យអ្នកដទៃដឹងពីការពត់ធ្មេញរបស់ពួកគេ។

តើធ្វើដូចម្តេចទើបដឹងថាខ្ញុំត្រូវពាក់ឧបករណ៍ពត់តម្រង់ធ្មេញប្រភេទណា?

ជាធម្មតាគ្រូពេទ្យនឹងពិនិត្យមើលធ្មេញ ទម្រង់មាត់ ថ្គាមរបស់អ្នកជំងឺ ថត x-ray ពីចំហៀង ពីមុខ ថតរូប និងយកពុម្ពធ្មេញដើម្បីពិនិត្យមើលពីសភាពរបស់ធ្មេញ។ បន្ទាប់មកគ្រូពេទ្យនឹងអាចសន្និដ្ឋានបានថា តើការព្យាបាលបែបណាដែលល្អ និងឆាប់ទទួលបានផលសម្រាប់អ្នកជំងឺ។

តើការព្យាបាលមានរយៈពេលប៉ុន្មាន?

វាប្រែប្រួលទៅតាមស្ថានភាពធ្មេញនីមួយៗ ជាទូទៅអ្នកជំងឺត្រូវការពេលពី ១២ខែ ទៅ២៤ខែទើបបញ្ចប់។ ទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយ បើអ្នកថែរក្សាធ្មេញ និងអញ្ចាញរបស់អ្នកឲ្យមានសុខភាពល្អក្នុងអំឡុងពេលពត់តម្រង់ធ្មេញ នោះការព្យាបាលអាចនឹងទទួលបានជោគជ័យមុនពេលកំណត់។

ដំណាក់កាលនៃការពត់តម្រង់ធ្មេញ

នេះជាលទ្ធផលនៃការពត់តម្រង់ធ្មេញរយៈពេល ២ឆ្នាំ។

តើខ្ញុំគួរធ្វើដូចម្តេចដើម្បីថែរក្សាធ្មេញអោយល្អ?

ជាទូទៅអ្នកគួរតែទៅជួបពេទ្យធ្មេញរៀងរាល់ ៦ខែម្តង ដើម្បីប្រាកដថាធ្មេញរបស់អ្នកមានសុខភាពល្អ។ ទំនាក់ទំនងមកពេទ្យធ្មេញ 24-80 ថ្ងៃនេះ ដើម្បីទទួលបានការពិនិត្យមាត់ធ្មេញដោយឥតគិតថ្លៃ។

ហេតុអ្វីអ្នកត្រូវការពេលពីរឆ្នាំដើម្បីពត់តម្រង់ធ្មេញ?

ការពត់តម្រង់ធ្មេញតែងតែទាមទារឲ្យមានការអំណត់ និងការយកចិត្តទុកដាក់។ ការពត់ធ្មេញមិនគ្រាន់តែដើម្បីសោភណ័ភាពនោះទេ ប៉ុន្តែវាថែមទាំងជួយទប់ស្កាត់នូវរាល់បញ្ហាផ្សេងៗជាច្រើនទៀត។

ទីតាំងរបស់យើងខ្ញុំ‏