(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

បញ្ហាក្លិនមាត់ និងដំណោះស្រាយ

មនុស្សមួយចំនួនដែលមានបញ្ហាក្លិនមាត់មិនល្អ ពួកគេតែងតែរកវិធីដើម្បី បំបាត់វាដូចជា ការដុសសម្អាតធ្មេញភ្លាមៗ ការប្រើឧបករណ៏បាញ់ បំបាត់ក្លិនក្នុងមាត់ ការខ្ពុរមាត់ ឬការទំពារស្ករកៅស៊ូជាដើម។ មានមនុស្ស មិនច្រើនទេដែលជួបបញ្ហា ហើយព្យាយាមរកមូលហេតុដែលបណ្ដាលឲ្យ មានក្លិនមាត់មិនល្អ និងរកដំណោះស្រាយដើម្បីបំបាត់វាជារៀងរហូត។

មូលហេតុដែលធ្វើអោយអ្នកមានក្លិនមាត់មិនល្អ

ជាទូទៅបញ្ហាក្លិនមាត់អាចបណ្ដាលមកពីមូលហេតុផ្សេងៗដូចជា៖

  1. ជម្ងឺអញ្ចាញធ្មេញ
  2. ការឆ្លងមេរោគផ្សិតក្នុងមាត់
  3. បញ្ហាមាត់ស្ងួត (ការបញ្ចេញទឹកមាត់តិច)
  4. ការឡើងជាតិអាស៊ីតខ្លាំងនៅក្នុងមាត់
  5. ការប៉ះ និងការដាក់ធ្មេញមិនបានត្រឹមត្រូវឬក៏បណ្ដាលមកពីជម្ងឺរលាកប្រព័ន្ធរំលាយអាហារជាដើម។

ថ្ងៃនេះមន្ទីរព្យាបាលធ្មេញ 24-80 សូមលើកយកជម្ងឺអញ្ចាញធ្មេញដែល ជាមូលហេតុបណ្ដាលអោយមានបញ្ហាក្លិនមាត់មិនល្អ និងគន្លឹះក្នុងការលុប បំបាត់បញ្ហានេះជារៀងរហូត។

តើអ្វីទៅជាជម្ងឺអញ្ចាញធ្មេញ?

ជម្ងឺអញ្ចាញធ្មេញ គឺជាជម្ងឺដែលបណ្ដាលអោយមានការរលាកហើមដល់ អញ្ចាញធ្មេញ ឆ្អឹង និងជាលិកាជុំវិញធ្មេញ។

តើបញ្ហាអញ្ចាញបណ្តាលមកពីអ្វី?

បញ្ហាអញ្ចាញបណ្តាលមកពីមេរោគតូចៗ ដែលយើងតែងតែហៅថា បាក់តេរីដែលតោងជាប់ធ្មេញ និងអញ្ចាញ។ បាក់តេរីនោះគឺជាកំណក កំបោរដែលជាប់ធ្មេញ។ វាគ្មានពណ៌ ស្អិតៗដែលបង្កឡើងពីកត្តាចំណី អាហារ។ បាក់តេរីតោងជាប់កំណកកំបោរនៅក្នុងសារជាតិស្ករ ដែលបំលែង ពីចំណី វាបង្កើតទៅជាជាតិពុល និងសារធាតុគីមីផ្សេងៗ។ ជាតិពុលនោះ ធ្វើអោយរលាកអញ្ចាញដែលបណ្តាលអោយហើម សណ្តក និងងាយ ចេញឈាមនៅពេលដុសធ្មេញ។ យូរៗទៅវានឹងធ្វើអោយធ្មេញរបូតចេញ ពីអញ្ចាញ។

ការបង្ការ និងការព្យាបាលជំងឺអញ្ចាញធ្មេញ

នៅពេលដែលអ្នករកឃើញថាបញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភព អ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែវិធីសាស្រ្តដ៏ល្អបំផុតនោះគឺត្រូវតែដុសធ្មេញឲ្យបានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។

ការថែទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថាយើងមិនទុកឱកាសឲ្យ មេរោគមានទីជំរករស់នៅនោះទេ ដូច្នេះអ្នកក៏មិនប្រឈមនឹងបញ្ហារោគ ពុកធ្មេញ និងជម្ងឺអញ្ចាញធ្មេញផងដែរ។ ហេតុនេះហើយប្រសិនបើលោកអ្នកមានបញ្ហាក្លិនមាត់មិនល្អ ហើយចង់រក វិធីដើម្បីដោះស្រាយ ពេទ្យធ្មេញ 24-80 មានផ្ដល់ជូនការពិនិត្យ និង ពិគ្រោះយោបល់ ដោយឥតគិតថ្លៃ។

ទីតាំងរបស់យើងខ្ញុំ‏