(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

ផ្លាស់ប្តូរស្នាមញញឹមរបស់អ្នកតាមវិធី ៧យ៉ាង

តើអ្នកបានដឹងដែរឬទេថាមាត់ធ្មេញរបស់អ្នក មានបញ្ហាអ្វីខ្លះ?

សុខភាពមាត់ធ្មេញរបស់អ្នក និងក្រុមគ្រួសារអ្នកពិតជាសំខាន់ណាស់។ ធ្មេញសស្អាតគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នាពីព្រោះទន្តបណ្ឌិត នាក់ ភក្តី ផ្នែកជំនាញទូទៅនៅ ពេទ្យធ្មេញ 24-80 បានអោយដឹងថាធ្មេញ ដែលសស្អាតអាចជួយលើកសម្រស់អ្នកអោយមើលទៅក្មេងជាងវ័យ និង បង្កើនភាពទាក់ទាញពីក្រសែភ្នែកមនុស្សជុំវិញខ្លួនថែមទៀតផង។ ប្រសិនបើលោកអ្នកចង់ឱ្យមាត់ធ្មេញមានសុខភាពល្អ ធ្មេញសស្អាតគ្រាន់តែ អនុវត្ដតាមវិធីសាស្ដ្រងាយៗ ដូចតទៅ ៖

ត្រូវដុសធ្មេញរៀងរាល់ក្រោយទទួលទានអាហាររួច

ការដុសសម្អាតធ្មេញ ដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លុយអរជួយអោយ ធ្មេញរឹងមាំ សម្អាតកម្ទេចចំណីអាហារដែលដក់ជាប់ធ្មេញ កំចាត់បាក់តេរី និងជួយអោយលោកអ្នកមានខ្យល់ដង្ហើមស្រស់ថ្លា(មិនធុំក្លិនមាត់)។ បន្ថែមពីលើនេះទៀតគឺការដុស សម្អាតគល់អណ្តាត។

ប្រើអំបោះទាក់ធ្មេញ

សម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ វាជួយកំចាត់បាក់តេរី ទាញយកកំទេចចំណីជាប់នៅចន្លោះធ្មេញដែលច្រាសដុសធ្មេញមួយចំនួនមិនអាចដុសបានស្អាត។

ប្រើទឹកខ្ពុរមាត់

មុននឹងអ្នកសំរេចចិត្តទិញផលិតផលសំរាប់ថែទាំសុខភាពមាត់ធ្មេញត្រូវតែពិនិត្យមើល តែមដែលមានបិទនៅលើផលិតផលបញ្ជាក់ពីការទទួលស្គាល់ពីសមាគម ទន្តពេទ្យអាមេរិក ឬអឺរ៉ុបដើម្បីធានានូវសុវត្ថិភាពនិងប្រសិទ្ធិភាព។ ការប្រើប្រាស់ទឹកខ្ពុរមាត់គួរ ជ្រើសរើសផលិតផលដែលគ្មានជាតិអាល់កុល នោះបញ្ហាក្លិនមាត់របស់អ្នកនឹងអាច កាត់បន្ថយបានច្រើន។

តាមដានសុខភាពមាត់ធ្មេញ

សូមមកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់៦ខែម្តង ដើម្បីអោយទន្តបណ្ឌិត ពិនិត្យពីដំណើរការនៃដំណុះធ្មេញ រោគពុកធ្មេញ និងទទួលបានការព្យាបាល ទាន់ពេលវេលា។ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ប្រសិនបើ អ្នកសង្កេតឃើញថាមានចេញឈាមនៅពេលអ្នកដុសធ្មេញ អញ្ចាញធ្មេញ ហើមប៉ោង ឬហូរខ្ទុះនៅអញ្ចាញធ្មេញ ស្រៀវធ្មេញរាល់ពេលទទួល ភេសជ្ជៈត្រជាក់ ឬក្តៅខ្លាំង។

របបអាហារ

ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អប្រសើរ អ្នកគួរជៀសវាងអាហារ ដូចជា អាហារបំពង កាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមាន ជាតិស្ករច្រើន និងស្អិតខ្លាំង អាហារមានជាតិអាស៊ីតខ្ពស់ និងប្រភេទ អាហារកញ្ចប់។ អ្នកគួរតែញុំាអាហារស្រស់ៗដូចជាបន្លែ និងផ្លែឈើឲ្យ បានច្រើន។

កុំជក់បារី

អាហារមួយចំនួនអាចជួយកំចាត់បាក់តេរី និងធ្វើឱ្យធ្មេញរបស់អ្នកស ភ្លឺ រលោងដោយធម្មជាតិ។ អ្នកគួរតែកាត់បន្ថយការជក់បារី ព្រោះសារធាតុ គីមីដែលមានក្នុងបារីបានធ្វើឲ្យធ្មេញខូចខាតយ៉ាងខ្លាំង និងមានខ្យល់ ដង្ហើមមិនល្អ។

ការព្យាបាល

នៅពេទ្យធ្មេញ 24-80 យើងបានផ្តល់នូវសេវាកម្មជាច្រើនជូនដល់អតិថិជន ដូចខាងក្រោម៖

ផ្នែកសោភ័ណភាពធ្មេញ ៖ គឺការព្យាបាលធ្មេញដែលប្រែពណ៌ មានស្នាម ប្រេះ ឬក៏បែកធំតែនៅមានសុខភាពល្អ គឺអាចត្រូវបានសង្រោ្គះដោយពុំ ចាំបាច់ធ្វើឲ្យប៉ះពាល់ដល់សរសៃធ្មេញទេ។ វិធីព្យាបាលពីរយ៉ាងដែល ពេញនិយមជាងគេគឺការធ្វើធ្មេញអោយស និងការបិទបន្ទះធ្មេញដែល ហៅថា ធ្មេញវីនៀ (Veneers)។ ការធ្វើធ្មេញអោយសគឺជាវិធីដ៏ សាមញ្ញហើយរហ័ស ដើម្បីបង្កើនស្នាមញញឹមរបស់លោកអ្នក។

ផ្នែកទន្តសាស្រ្តស្ថាបនាធ្មេញឡើងវិញ ៖ គឺជាការប៉ះឡើងវិញ ឬជាការដាក់ ធ្មេញសិប្បនិម្មិតលើធ្មេញធម្មជាតិរបស់លាកអ្នកដែលបាត់បង់។

ផ្នែកពត់តម្រង់ធ្មេញ ៖ ទន្តបណ្ឌិតផ្នែកពត់តម្រង់ធ្មេញនៅពេទ្យធ្មេញ 24-80 នឹងផ្តល់នូវរោគវិនិច្ឆ័យ និងគំរោងព្យាបាលដ៏ប្រសើរមួយសមស្រប ទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។

ពួកគាត់នឹងផ្តល់ស្នាមញញឹមដែល អ្នកចង់បានដោយប្រើបច្ចេកវិទ្យា ចុងក្រោយក្នុងការព្យាបាល ផ្តល់នូវជំរើសដង្កៀបពត់តម្រង់ធ្មេញ (Braces) ជាលោហៈ ឬសេរ៉ាមិក (ពណ៌សដូចធ្មេញ) ឧបករណ៍ដោះដាក់ដើម្បី ពត់តំរង់ធ្មេញ ព្រមទាំងឧបករណ៍ការពារកុំឲ្យធ្មេញដើរត្រលប់ទៅសភាព ដើមវិញក្រោយពេលពត់ធ្មេញរួច។

ទីតាំងរបស់យើងខ្ញុំ‏