(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

ទន្តបណ្ឌិត

ជាមួយ​​​នឹង​​​បច្ចេកទេស​​​ថ្មីៗ​​​ របកគំហើញ​​​ចុងក្រោយ​​​​ និង​​​តាមរយៈ​​​វគ្គបណ្តុះបណ្តាល​​​ត្រឹមត្រូវ​​​ ក្រុមគ្រូពេទ្យ​​​របស់​​​មន្ទីរ​​​ព្យាបាល​​​ធ្មេញ ​​​24-80​​​ យើងខ្ញុំ​​​មានជំនាញ​​ ​​​​និង​​​វិជ្ជាជីវៈ​​​ច្បាស់លាស់​​​ក្នុង​​​ការបំរើ​​​ជូន​​​អតិថិជន​​​ប្រកបដោយ​​​គុណភាព​​​ដើម្បី​​​ផ្ដល់​​​សេវាកម្ម​​​ទន្តសាស្រ្ត​​​ល្អ​​​បំផុត​​​តាមតំរូវការអតិថិជន។​​​

ជំនួយការទន្តបណ្ឌិត

នៅ​​​មន្ទីរ​​​ព្យាបាលធ្មេញ ​​​24-80​​​ យើង​​​ផ្តោតសំខាន់​​​លើ​​​អនាម័យ​​​ជូន​​​អតិថិជន​​​។ រាល់​​​ជំនួយ​​​ការទន្តបណ្ឌិត​​​ក៏ដូចជា​​​បុគ្គលិក​​​ទាំងអស់​​​បានទទួល​​​ការ​​​ហ្វឹកហាត់​​​ និង​​​បំពេញ​​​កាតព្វកិច្ច​​​ផ្នែក​​​អនាម័យ ព្រមទាំង​​​សំលាប់​​​មេរោគ​​​បាន​​​យ៉ាងខ្ចាប់ខ្ចួន​​​។ ​​​គ្រប់ផ្ទៃ​​​នៃ​​​កន្លែង​​​ធ្វើ​​​ការ​​​ត្រូវបាន​​​សំអាត​​​ និងសំលាប់​​​មេរោគ​​​ចន្លោះ​​​ពេល​​​រវាង​​​អ្នក​​​ជំងឺ​​​ម្នាក់ៗ​​ ​​ហើយ​​​ឧបករណ៍​​​ទន្តសាស្រ្ត​​​សុទ្ធ​​​តែ​​​បាន​​​ការពារ​​​ និង​​​សំលាប់​​​មេរោគ​​​ដោយ​​​ម៉ាស៊ីន​​​សំលាប់​​​មេរោគ​​​ដែល​​​មាន​​​ចំហាយ​​​កំដៅ​​​រហូតដល់​​​ 121°C​​​ ។

ផ្នែកបំរើសេវាអតិថិជន

មន្ទីរ​​​ព្យាបាល​​​ធ្មេញ​​​ 24-80​​​​ មាន​​​គោល​​​ដៅ​​​ផ្តល់​​​ជូន​​​អតិថិជន​​​នូវ​​​ផាសុខភាព​​​ ហើយ​​​នេះ​​​ជាតួ​នាទី​​​របស់​​​ផ្នែក​​​បំរើ​​​សេវាអតិថិជន។​​​ ជាមួយ​​​ការ​​​ប្រាស្រ័យ​​​ទាក់ទង​​​ប្រកប​​​ដោយភា​​ពទន់​​​ភ្លន់​​​រាក់ទាក់​​​របស់​​​បុគ្គលិក ​​​មន្ទីរ​​​ព្យាបាល​​​យើង​​​ខ្ញុំ​​​ នឹង​​​នាំ​​​អោយ​​​អតិថិ​​​ជន​​​គ្រប់គ្នា​​​ទទួល​​​បាន​​​អារម្មណ៍​​​ និង​​​បទ​​​ពិសោធន៍​​​ល្អ​​​ឥតខ្ចោះ។

ទន្តបណ្ឌិត ហេង គីហាក់

ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន

ទន្តបណ្ឌិត Nicolas

ទន្តបណ្ឌិត នាក់ ភក្តី

ទន្តបណ្ឌិត ឃួន តុលា

ទីតាំងរបស់យើងខ្ញុំ‏