(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

សេវាកម្ម

នៅមន្ទីរព្យាបាលធ្មេញ 24-80 យើងបានផ្តល់នូវសេវាកម្មជាច្រើនជូនដល់អតិថិជន។ ខាងក្រោមនេះជាសេវាកម្មមួយចំនួនដែលមន្ទីរពេទ្យយើងខ្ញុំបានផ្តល់ជូន៖

ផ្នែកទន្តសាស្រ្តទូទៅ

Cleaning-&-Polishing ទន្តបណ្ឌិតផ្តល់ការព្យាបាលទូទៅដល់អ្នកជំងឺគ្រប់វ័យ។ ពួកគាត់អាចជួយព្យាបាលអ្នក និងក្រុមគ្រួសាររបស់អ្នកនូវរាល់បញ្ហាមាត់ធ្មេញ។ នេះគឺជារឿងដ៏សំខាន់ដែលគ្រូពេទ្យរបស់អ្នកអាចធ្វើអោយសុខភាពមាត់ធ្មេញរបស់អ្នកបានកាន់តែប្រសើរដោយពួកគាត់នឹងទទួលខុសត្រូវក្នុងការធ្វើរោគវិនិច្ឆ័យ គំរោងព្យាបាល និងការផ្តល់ប្រឹក្សាសេវាកម្មផ្សេងៗ ដែលទាក់ទងនឹងសុខភាពមាត់ធ្មេញរបស់អ្នក។ ប្រសិនបើចាំបាច់ គ្រូពេទ្យរបស់អ្នកនឹងសហការជាមួយគ្រូពេទ្យឯកទេសផ្សេងៗ ដើម្បីផ្តល់សេវាដ៏ល្អដល់លោកអ្នក។

តើទន្តបណ្ឌិតព្យាបាលទូទៅ អាចផ្តល់សេវាព្យាបាលអ្វីខ្លះដល់លោកអ្នក? គ្រប់ទន្តបណ្ឌិតប្រចាំនៅពេទ្យធ្មេញ 24-80 ទាំងអស់សុទ្ធសឹងតែបានទទួលការសិក្សាយ៉ាងច្រើនទាក់ទងនឹងការព្យាបាលទូទៅ។ ពួកគាត់អាចជួយដោះស្រាយនូវបញ្ហាជាច្រើនដូចខាងក្រោម:

  1. ផ្នែកសោភ័ណភាពធ្មេញ
  2. ការដាក់ធ្មេញសិប្បនិម្មិត
  3. ការដាំបង្គោលក្នុងឆ្អឹង
  4. ការព្យាបាលអញ្ចាញ
  5. ការណែនាំរបៀបថែទាំមាត់ធ្មេញនៅផ្ទះ
  6. ឧបករណ៏ពាក់ការពារសំណឹកធ្មេញ
  7. ការផ្តល់ប្រឹក្សាពីរបបអាហារ
  8. ការវះកាត់ក្នុងមាត់
  9. ការពត់តម្រង់ធ្មេញ
  10. ធ្មេញស្និត
  11. ការព្យាបាលរន្ធឬសធ្មេញ
  12. ការបិទថ្នាំការពារ​ធ្មេញស្រុកទើបដុះ
  13. ការសំអាត និងប៉ូលាធ្មេញ
  14. ការប្រឹក្សាដើម្បីបញ្ឈប់ការជក់បារី

ផ្នែកទន្តសាស្រ្តស្ថាបនាធ្មេញឡើងវិញ

crowns-300x247ផ្នែកទន្តសាស្រ្តស្ថាបនាធ្មេញឡើងវិញ គឺជាការប៉ះឡើងវិញ ឬ ជាការដាក់ធ្មេញសិប្បនិម្មិតលើធ្មេញធម្មជាតិរបស់លាកអ្នកដែលបាត់បង់ដើម្បីមុខងារ និងសោភ័ណភាពសារជាថ្មី។ ពេទ្យធ្មេញ 24-80 ជឿជាក់ថាការស្ថាបនាធ្មេញឡើងវិញនេះនឹងជួយសុខភាពទូទៅរបស់អ្នកកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះសុខភាពមាត់ធ្មេញមានតួនាទីយ៉ាងសំខាន់សំរាប់ប្រព័ន្ធរំលាយអាហារ។ សូមទំនាក់ទំនងមកកាន់ពេទ្យធ្មេញ 24-80 សំរាប់ព័ត៌មានបន្ថែមដូចជា ការដាក់ធ្មេញស្និត ធ្មេញដោះដាក់ ធ្មេញដែលដាំលើបង្គោលដាំក្នុងឆ្អឹង និងការស្ថាបនាធ្មេញដែលបាត់បង់ជាច្រើននៅក្នុងមាត់់។

  1. ការបិទប៉ះ និងដាក់ថ្នាំការពារធ្មេញ
  2. ការព្យាបាលរន្ធឬស
  3. ការដាក់ធ្មេញសិប្បនិម្មិត
  4. ការដាក់ធ្មេញជាប់គ្នាពី ៣ គ្រាប់ឡើង

ផ្នែកការពារក្នុងទន្តសាស្រ្ត

Preventive-Dentistry ផ្នែកការពារក្នុងទន្តសាស្រ្ត គឺជាវិធីថ្មីក្នុងការកាត់បន្ថយការព្យាបាលធ្មេញដើម្បីរក្សាអោយមានសុខភាពមាត់ធ្មេញល្អ។ មូលហេតុចំបង២ ដែលបណ្តាលអោយបាត់បង់ធ្មេញ គឺរោគពុកធ្មេញ និងជំងឺអញ្ចាញ។ ដូច្នេះ ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ ការការពារ គឺជារឿងដ៏ចាំបាច់ក្នុងការថែរក្សាធ្មេញរបស់យើងអស់មួយជីវិត។ ទាំងនេះគឺទាមទារឲ្យមានការខំប្រឹងប្រែងទាំងគ្រូពេទ្យ ជំនួយការគ្រូពេទ្យ និងអ្នកជំងឺផ្ទាល់ក្នុងការជៀសវាងនូវការបិទប៉ះធ្មេញ និងការដកធ្មេញ។

ការដាំបង្គោលធ្មេញក្នុងឆ្អឹង

Dental-implant_24-80 ការដាំបង្គោលធ្មេញក្នុងឆ្អឹង គឺជាការបណ្តុះឡើងវិញនូវឬសធ្មេញសិប្បនិម្មិតដោយអ្នកឯកទេសខាងដាំបង្គោលធ្មេញ(Implant) ដើម្បីបង្កើតនូវធ្មេញសិប្បនិម្មិត ១ ឬច្រើនគ្រាប់។ ការដាំបង្គោលធ្មេញ(Implant) គឺជាជំរើសដ៏ប្រសើរបំផុតសំរាប់កន្លែងដែលបាត់ធ្មេញ ១ ឬច្រើន ឬជំងឺរលាកជាលិកាជុំវិញធ្មេញ ការដួល ឬបញ្ហាផ្សេងៗ។ ជាមួយបច្ចេកវិជ្ជាដ៏ទំនើបនេះ បង្គោលធ្មេញផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាតដូចធ្មេញធម្មជាតិរបស់អ្នក ពីព្រោះវាមិនតម្រូវឲ្យឆាបធ្មេញជិតខាងដើម្បីធ្វើជាបង្គោលទ្រស្ពានដូចពីមុនទៀតឡើយ។ បង្គោលធ្មេញដែលពេទ្យធ្មេញ 24-80 ជ្រើសរើសសំរាប់អ្នកនឹងធ្វើអោយអ្នកមានអារម្មណ៏ដូចធ្មេញកំណើតហាក់បីដូចជាមិនចាប់អារម្មណ៏ថាអ្នកធ្លាប់បាត់បង់ធ្មេញនោះទេ។ ស្នាមញញឹមដែលមិនស្រស់ស្អាតដោយសារបញ្ហាធ្មេញតែងតែរំខានអារម្មណ៏អ្នកផ្ទាល់ ហើយក៏អាចប៉ះពាល់ដល់អាជីពរបស់អ្នកដែរ។ ពេលខ្លះអ្នកប្រហែលជាមិនហ៊ានញញឹមទេ ព្រោះតែខ្លាចគេឃើញចន្លោះធ្មេញដែលបាត់បង់។ សំរាប់មនុស្សវ័យចំណាស់វិញ ធ្មេញស្និតរបស់គាត់មានអារម្មណ៏ថាមិនបឺតជាប់ពេលទំពារអាហារ។ ដូច្នេះ ប្រសិនបើអ្នក និងក្រុមគ្រួសារអ្នកមានបញ្ហាទាំងនេះហើយចង់បានស្នាមញញឹមដ៏ស្រស់ស្អាត ការប្រាស្រ័យទាក់ទងប្រកបដោយទំនុកចិត្ត ពិសេសគឺការទទួលទានដ៏ឆ្ងាញ់ពិសានោះ គឺមានតែការដាំបង្គោលធ្មេញប៉ុណ្ណោះជាជំរើសដ៏ប្រសើរបំផុត។ ជំរើសក្នុងការដាំបង្គោលធ្មេញ៖ ការសាងសង់ធ្មេញជាប់គ្នាដែលបាត់បង់ឡើងវិញពេញមួយមាត់ ឬក៏ដាំបង្គោល ៤ ទៅ ៦ រួមជាមួយធ្មេញដោះដាក់ទៅតាមការណែនាំរបស់ពេទ្យ។

ផ្នែកសោភ័ណភាពធ្មេញ

porcelain-veneers-beverly-hills-300x218 ផ្នែកសោភ័ណភាពធ្មេញ គឺជាវិធីដ៏មានសុវត្ថិភាពមួយដែលមានតំលៃសមរម្យក្នុងការជំរុញឲ្យអ្នកកាន់តែមានភាពទាក់ទាញ។ ធ្មេញដែលប្រែពណ៌ មានស្នាមប្រេះ ឬក៏បែកធំតែនៅមានសុខភាពល្អ គឺអាចត្រូវបានសង្រ្គោះដោយពុំចាំបាច់ធ្វើឲ្យប៉ះពាល់ដល់សរសៃធ្មេញទេ។ វិធីព្យាបាលដែលពេញនិយមជាងគេមានពីរយ៉ាង គឺការធ្វើធ្មេញអោយស និងការបិទបន្ទះធ្មេញដែលហៅថា ធ្មេញវីនៀ (Veneers)។

ការធ្វើធ្មេញអោយស គឺជាវិធីដ៏សាមញ្ញហើយរហ័សដើម្បីបង្កើនស្នាមញញឹមរបស់លោកអ្នក។ ទោះបីជាមានផលិតផលជាច្រើនដែលអាចធ្វើធ្មេញអោយសនៅផ្ទះ តែលទ្ធផល គឺមិនដូចពេទ្យធ្មេញធ្វើឲ្យអ្នកផ្ទាល់ទេ។ ចំពោះធ្មេញ Veneers គឺជាបន្ទះប៉សឺឡែនមួយស្តើងដែលគ្រូពេទ្យបិទវាលើធ្មេញធម្មជាតិរបស់អ្នក ដើម្បីបង្កើតនូវទំរង់ថ្មីមានពណ៌សស្អាត។ វាមានលក្ខណៈសមស្របចំពោះធ្មេញដែលប្រែពណ៌ ធ្មេញដែលសឹក ធ្មេញដែលឆែប ធ្មេញដុះមិនត្រង់ជួរ ឬក៏បិទលើធ្មេញមានចន្លោះខាងមុខ ឬក៏កែលើទម្រង់ដែលមានទំហំមិនស្មើគ្នា។

សេវាកម្មផ្នែកសោភ័ណភាពធ្មេញមានដូចជា៖

  1. ការប៉ះធ្មេញដោយប្រើកាំរស្មីអោយមានពណ៌ដូចធ្មេញ
  2. ដុំបំណះ អ៊ីនឡេ(Inlay) ឬ អនឡេ(Onlay)
  3. បន្ទះធ្មេញ វីនៀ (Veneers)
  4. ធ្វើធ្មេញអោយស

ផ្នែកពត់តម្រង់ធ្មេញ

Orthodontic មនុស្សភាគច្រើនយល់ថា ធ្មេញដុះប្រជ្រួសមិនស្មើគ្នាតែងធ្វើឲ្យគាត់មានអារម្មណ៏ខ្មាសអៀនលំបាកក្នុងការទំពារអាហារ ពិបាកក្នុងការសន្ទនា ពិសេសការបញ្ចេញនូវស្នាមញញឹម។ រឿងនេះកាន់តែប៉ះពាល់ជាងបញ្ហាកែលំអសោភ័ណភាពធ្មេញ ព្រោះវាអាចធ្វើអោយអ្នកបាត់បង់នូវទំនុកចិត្ត ព្រមទាំងគុណភាពនៃជីវិតទាំងមនុស្សវ័យជំទង់ និងមនុស្សវ័យចំណាស់។ ទន្តបណ្ឌិតផ្នែកពត់តម្រង់ធ្មេញនៅពេទ្យធ្មេញ 24-80 នឹងផ្តល់នូវរោគវិនិច្ឆ័យ និងគំរោងព្យាបាលដ៏ប្រសើរមួយទៅតាមបញ្ហាផ្ទាល់ខ្លួនរបស់អ្នកជំងឺម្នាក់ៗ។ ពួកគាត់នឹងផ្តល់ស្នាមញញឹមដែលអ្នកចង់បាន ដោយប្រើបច្ចេកវិជ្ជាចុងក្រោយក្នុងការព្យាបាល ដោយផ្តល់នូវជំរើសដង្កៀបពត់តម្រង់ធ្មេញ (Braces) ជាលោហៈ ឬសេរ៉ាមិក(ពណ៌សដូចធ្មេញ) ឧបករណ៏ដោះដាក់ដើម្បីពត់តំរង់ធ្មេញ ឧបករណ៏ពណ៌ការពារធ្មេញសឹក ព្រមទាំងឧបករណ៏ការពារកុំឲ្យធ្មេញដើរត្រលប់ទៅសភាពដើមវិញក្រោយពេលពត់ធ្មេញរួច។ សូមកុំគិតថាការពត់តម្រង់ធ្មេញ គឺសំរាប់តែមនុស្សវ័យក្មេង និងវ័យជំទង់ សូម្បីតែមនុស្សវ័យចំណាស់ក៏អាចទទួលនូវការពត់តម្រង់ធ្មេញនេះបានដែរ។

ផ្នែកទន្តសាស្រ្តព្យាបាលធ្មេញកុមារ

Pediatrics-Dentistry ក្មេងតូចៗ ក៏ដូចមនុស្សចាស់អញ្ចឹងដែរ គួរតែនាំយកមកជួបគ្រូពេទ្យយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ ដើម្បីអោយគ្រូពេទ្យត្រួតពិនិត្យឃើញបញ្ហាទាន់ពេលវេលា។ ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យឲ្យបានទៀងទាត់ នោះនឹងជួយការពារបញ្ហាធ្មេញកូនៗរបស់លោកអ្នកពុំអោយរីករាលដាលធំ ហើយធានាអោយពួកគាត់មានសុខភាពមាត់ធ្មេញល្អពេញមួយជីវិត។ ជំងឺដង្កូវសុីធ្មេញរបស់កុមារតែងតែធ្វើអោយពួកគាត់មានការឈឺចាប់ ឬការបង្កររោគរហូតដល់ពេលខ្លះមិនអាចទុកធ្មេញនោះបាន។ ដូច្នេះ មានតែការនាំពួកគាត់មកព្យាបាលអោយទៀងទាត់ប៉ុណ្ណោះទើបគ្រូពេទ្យអាចជួយបិទថ្នាំការពារលើធ្មេញស្រុកដែលទើបនឹងដុះពីការពុកខូច និងការលាបហ្លុយអររ៉ាយបន្ថែមទៀតដើម្បីការពារធ្មេញស្រុករបស់ពួកគាត់ នេះមានន័យថាអ្នកចំណាយលុយតិចដើម្បីផ្តល់នូវស្នាមញញឹមដ៏ស្រស់ស្អាតមួយទៅអោយបុត្រធីតារបស់លោកអ្នក។

ទីតាំងរបស់យើងខ្ញុំ‏