(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

ហេតុអ្វីបានជាយើងថាធ្មេញមានសារៈសំខាន់?

ប្រជាជនកម្ពុជាយើងមួយចំនួនបានយល់ដឹងពីសារៈសំខាន់នៃសុខភាពមាត់ធ្មេញ ពួកគាត់បានមកទទួលសេវាព្យាបាលធ្មេញដែលមានគុណភាពខ្ពស់ អានាម័យត្រឹមត្រូវ ពីទន្តបណ្ឌិតជំនាញៗ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវក្រសួងសុខាភិបាលបានអោយដឹងថា ប្រជាជនកម្ពុជាជាង ៩០ភាគរយ បាននឹងកំពុងមានបញ្ហាសុខភាពមាត់ធ្មេញ ដែលជាបញ្ហាមួយយ៉ាងសំខាន់ធ្វើអោយប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃពួកគេ។

បញ្ហាទាំងនោះបណ្តាលមកពី ការញុំាចំណីអាហារ និងការថែរក្សាមាត់ធ្មេញមិនបានត្រឹមត្រូវ។ ម៉្យាងវិញទៀត ការអប់រំក៏ដូចជាប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន អំពីផ្នែកថែរក្សាសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងទីក្រុង និងតាមបណ្តាខេត្តនានា នៅមានកម្រិតទាបដែលជាហេតុធ្វើអោយប្រជាជនកម្ពុជាយើងពុំសូវយល់ដឹង និងយកចិត្តទុកដាក់ពីការថែរក្សាសុខភាពមាត់ធ្មេញ និងធ្វើអោយពួកគេងាយបាត់បង់ធ្មេញធម្មជាតិ។

ទីតាំងរបស់យើងខ្ញុំ‏